ញុំាផ្លែក្រូចមួយផ្លែ ជារៀងរាល់ថ្ងៃ ដើម្បីទទួលបាន អត្ថប្រយោជន៍ដ៏អស្ចារ្យទាំង ១០
ក្រូចជាផ្លែឈើមួយប្រភេទដែល មនុស្សជាច្រើននិយមចូលចិត្តញុំា។ វាមានរសជាតិជូរអែមឆ្ងាញ់ ហើយក៏សំបូរទៅដោយវីតាមីនជាច្រើនផងដែរ។ ដើម្បីទទួលបានអត្ថប្រយោជន៍ដ៏អស្ចារ្យទាំង ១០ អ្នកគួរតែញុំាវាមួយផ្លែជារៀងរាល់ថ្ងៃ។ តើអត្ថប្រយោជន៍របស់វាមានអ្វីខ្លះ?
១. សុខភាពបេះដូង
Herperidin ដែលមាននៅក្នុងផ្លែក្រូចជួយបញ្ចុះសំពាធឈាម ហើយ folate ជួយការពារប្រឆាំងនឹងជំងឺបេះដូង។
២. សុខភាពរំលាយអាហារ
វីតាមីន C ជួយការពារដំបៅ ហើយជាតិសរសៃទ្រទ្រង់សុខភាពពោះវៀនធំ។
៣. បញ្ចុះជាតិកូឡេស្តេរ៉ូល
Limonin ជួយកាត់បន្ថយ LDL រឺដែលគេហៅថា កូឡេស្តេរ៉ូលអាក្រក់។
៤. ទ្រទ្រង់តំរងនោម
វាជួយទប់ស្កាត់គ្រួសក្នុងតំរងនោម និង ជួយច្រោះជាតិពុលចេញ។
៥. ប្រឆាំងនឹងជំងឺមហារីក
យោងតាមការសិក្សាមួយបង្ហាញថា ហានិភ័យនៃការកើតជំងឺមហារីកត្រូវបានកាត់បន្ថយ ប្រមាណជា ៤០-៥០% សំរាប់អ្នកដែលឧស្សាហ៍ ញុំាផ្លែឈើដែលមាន រសជាតិជូរមួយនេះ។
៦. ជំរុញប្រព័ន្ធការពារ
ជាតិវីតាមីន C ខ្ពស់ជួយយកមេរោគឆ្លង, បាក់តេរី និង វីរុសដែលស្មោគគ្រោកចេញ។ ទប់ស្កាត់ជំងឺផ្តាសាយ និង មេរោគឆ្លងទៅក្នុងត្រចៀក។
៧. ជួយធ្វើអោយមានតុល្យភាព pH ក្នុងរាងកាយ
ដោយសារតែវាសំបូរទៅដោយ Alkaline mineral ដែលអាចជួយធ្វើអោយមានតុល្យភាព pH ក្នុងរាងកាយ។
៨. សុខភាពស្បែក
ជាតិវីតាមីន និង សារធាតុរ៉ែដែលសំខាន់ ជួយដល់សម្រស់ និង ជួយបញ្ចៀសបញ្ហាស្បែកជាច្រើនផ្សេងទៀត។
៩. ប្រឆាំងនឹងការរលាក
ផ្លែក្រូចជួយទប់ស្កាត់ការបំផ្លាញដោយរ៉ាឌីកាល់សេរី។
១០. ការពារចក្ខុវិញ្ញាណ
ដោយសារតែវាមានផ្ទុក carotenoid ដែលអាចជួយការពារភាពងងឹតនៅពេលយប់។
ដូច្នេះអ្នកគួរតែញុំាក្រូចជារៀងរាល់ថ្ងៃ៕

L&C Tutor Service is Educational Service Provider to improve human capacity development of their jobs and studies in Cambodia, providing students and Clients within Khmer, Thai, Chinese, Japanese, Korea, English, French and Technology Curriculum. Our clear target are: 1- Qualified Tutor 2-Success Tutor 3-Trust Service 4 - Low Tuition Fee.