Monday, September 21, 2015

រូបមន្តដ៏សាមញ្ញា ប៉ុន្តែអាចជួយអ្នកទទួលបាន

រូបមន្តដ៏សាមញ្ញា ប៉ុន្តែអាចជួយអ្នកទទួលបាន ក្បាលពោះរាបស្មើ​ និង រាងស្រឡូនស្អាត
របបអាហារ និង ការធ្វើលំហាត់ប្រាណ ពិតជារឿងដែលចំបាច់ សំរាប់មនុស្សគ្រប់រូប។ តើអ្នកកំពុងតែព្រួយបារម្ភនឹងក្បាលពោះ ដែលរីកធំទៅៗ ដូចជាស្ត្រីគ្រប់ខែមែនទេ?​ សូមសាកល្បងជាមួយរូបមន្តដ៏សាមញ្ញាមួយនេះ វាប្រហែលជាត្រូវចិត្តអ្នកហើយ។
អ្វីដែលអ្នកត្រូវមាន៖
- ទឹកបរិសុទ្ធ រឺទឹឆ្អិន ១ កែវធំ
- ខ្ញី (ឈូសវាអោយម៉ដ្ឋ) ១ ស្លាបព្រាបាយ
- ត្រសក់ (ចិតជាចំណិតៗ) ១ ផ្លែ
- ក្រូចឆ្មារ (ចិតជាចំណិតៗ) ១ ផ្លែ
- ស្លឹកជីអង្កាម មួយក្តាប
វិធីធ្វើ៖
លាយគ្រឿងផ្សំខាងលើបញ្ជូលគ្នា ដាក់ចូលទៅក្នុងកែវធំមួយ ទុកចោល ១ យប់ ព្រឹកឡើងសឹមចាក់វាផឹក។ អ្នកអាចផឹកវាពេលណាក៏បានតាមដែលអ្នកចង់ បានពេញមួយថ្ងៃ៕