Monday, September 21, 2015

អាហារ​ ៣ប្រភេទ ដែល​អ្នក​កើត​មុន​គួរ​ចៀសវាង

អាហារ​ ៣ប្រភេទ ដែល​អ្នក​កើត​មុន​គួរ​ចៀសវាង
អាហារ គឺ​ជា​របស់​ដ៏​ចាំ​បាច់​មួយ​សម្រាប់​មនុស្ស​ដែល​ពុំ​អាច​ខ្វះ​បាន ហើយ​វា​ក៏​មាន​ជា​ច្រើន​ប្រភេទ​ផង​ដែរ ដើម្បី​បំពេញ​តម្រូវ​ការ​រាង​កាយ រួម​ទាំង​ព្យាបាល​ជម្ងឺ​​ផង​ដែរ។ ប៉ុន្តែ​អាហារ​មួយ​ចំនួន​ក៏​អាច​ជា​ចំណែក​មួយ ដែល​ធ្វើ​ឲ្យ​លោក​អ្នក​កើត​ជម្ងឺ ជា​ពិសេស​ចំពោះ​អ្នក​ដែល​កើត​មុន។ ខាង​ក្រោម​នេះ ជា​អាហារ​ទាំង ៣ ដែល​អ្នក​កើត​មុន​គួរ​ចៀសវាង ៖
1. ផលិត​ផល​ធ្វើ​ពី​ទឹក​ដោះ​គោ ៖ ដូច​ជា​ទឹក​ដោះ​គោ​មាន​រស​ជាតិ​ផ្អែម ហ្វ្រូ​ម៉ា​យ៉ា​អួ ការ៉េម នំខេក នំស្រួយ និង​អាហារ​ដែល​មាន​លាយ​រស​ជាតិ​ទឹក​ដោះ​គោ ព្រោះ​ទឹក​ដោះ​គោ ជា​អាហារ​ពិបាក​រំលាយ។ នៅ​ពេល​ទទួល​ទាន​ចូល​ទៅ​វា​ស្តុក​នៅ​ក្នុង​ក្រពះ ធ្វើ​ឲ្យ​បាក់​តេរី​រីក​ធំធាត់ ហើយ​ពេល​ដែល​បាក់​តេរី​ទាំង​នោះ​មាន​កាន់​តែ​ច្រើន វា​អាច​បង្ក​ឲ្យ​កើត​មុន​បាន។ ប្រសិន​បើ​បារម្ភ​ខ្លាច​ខ្វះ​សារ​ធាតុ​អាហារ អ្នក​អាច​ទទួល​ទាន​អាហារ​ប្រភេទ​ផ្សេង​ទៀត ដូច​ជា ស៊ុត តៅ​ហ៊ូ សណ្ដែក (ប្រភេទ​ផ្សេងៗ) ត្រី​តូចៗ និង​សាច់​សត្វ ដើម្បី​បំពេញ​បន្ថែម​សារធាតុ​ប្រូតេអ៊ីន និង​កាល់​ស្យូម។
2. អាហារ​ដែល​មាន​រស​ជាតិ​ផ្អែម ៖ អ្នក​គួរ​ពិចារណា​ឡើង​វិញ ទៅ​លើ​អាហារ​ដែល​មាន​រសជាតិ​ផ្អែម។ អាហារ​ប្រភេទ​នេះ អាច​ធ្វើ​ឲ្យ​បាក់​តេរី​រីក​លូតលាស់ នៅ​ក្នុង​ក្រពះ។ ម្យ៉ាង​ទៀត វា​ធ្វើ​ឲ្យ​មាន​បម្រែបម្រួល​ អរម៉ូន​ក្នុង​រាង​កាយ ដែល​ជា​មូល​ហេតុ​នាំ​ឲ្យ​កើត​មុន។
3. សារ​ធាតុ​កាហ្វេ​អ៊ីន ៖ សារធាតុ​កាហ្វេ​អ៊ីន ដែល​មាន​ក្នុង​តែ កាហ្វេ​ភេសជ្ជៈ​ម៉ូវ​កម្លាំង និង​ទឹក​ក្រូច សុទ្ធ​តែ​ជា​មូល​ហេតុ​ធ្វើ​ឲ្យ​បាក់​តេរី​រីក​ធំធាត់ និង​បង្កើត​ជាតិ​ពុល នៅ​ក្នុង​រាង​កាយ ជា​ហេតុ​បណ្ដាល​ឲ្យ​កើត​មុន ញឹក​ញាប់។
ប្រភព៖ Healthy