Monday, September 21, 2015

ស្ត្រី​មាន​ចំណង់​ផ្លូវភេទ ប្រែប្រួល​គួរ​ផ្លាស់ប្តូរ

ស្ត្រី​មាន​ចំណង់​ផ្លូវភេទ ប្រែប្រួល​គួរ​ផ្លាស់ប្តូរ
របៀប​រស់នៅ​បែប​ណា​ទៅ​?
ចំណង់​ផ្លូវភេទ​របស់​មនុស្ស​ស្រី​ម្នាក់​នឹង​ថយ​ចុះ​ទៅ​តាម​អាយុ​ កាន់តែច្រើន​។ ចំពោះ​ថ្នាំ​ប្រឆាំង​នឹង​ការបាក់​ទឹកចិត្ត និង​ថ្នាំ​ប្រឆាំង​ការ​ប្រកាច់​ក៏​អាច​ធ្វើ​ឱ្យ​ខ្សោយ​ចំណង់​ផ្លូវភេទ​ បានដែរ​។ បើសិន​ជា​អ្នក​មាន​បញ្ហា​ខ្សោយ​ចំណង់​ផ្លូវភេទ​ម្តង​ហើយ​ម្តងទៀត ឬ​ជាប់​រហូតដល់​មាន​ភាព​តានតឹង​ក្នុង​អារម្មណ៍​នោះ អ្នក​ប្រហែលជា​មាន​បញ្ហា Hypoactive Sexual Desire Disorder​។
បើសិន​ជា​អ្នក​ត្រូវ​បាន​រំខាន​ដោយសារ​ការ​ខ្សោយ​ចំណង់​ផ្លូវភេទ​មែន​នោះ យើង​ក៏​មាន​ការផ្លាស់ប្តូរ​របៀប​រស់នៅ និង​តិច​និច​រួមភេទ​ជាច្រើន​ដែល​អា​ច​ជួយ​ឱ្យ​អ្នក​មាន​អារម្មណ៍​ឡើងវិញ​ដែរ ។ ថ្នាំ​មួយចំនួន​ប្រហែលជា​អាច​ដោះស្រាយ​រឿង​នេះ​បាន​។
ការផ្លាស់ប្តូរ​របៀប​រស់នៅ​ដែល​ផ្តល់​ជា​សុខភាព​ល្អ​អាច​នឹង​ធ្វើឱ្យ​មាន​ការប្រែប្រួល​ខ្លាំង​បាន​ចំពោះ​ចំណង់​ផ្លូវភេទ​អ្នក​ដូចជា​៖
ការ​ហាត់ប្រាណ​មិន​ត្រឹមតែ​ជួយ​បង្កើន​ថាមពល និង​រក្សា​រាង​ទេ តែ​ក៏​ជួយ​បង្កើន​អារម្មណ៍​ផ្លូវភេទ​ដែរ​។
បន្ថយ​ស្ត្រេ​ស​
បង្កើន​ការទំនាក់ទំនង​ជាមួយ​ដៃគូ​
បង្កើត​ពេលវេលា​ដើម្បី​រក្សា​ភាពស្និទ្ធស្នាល​ជាមួយ​ដៃគូ​
បន្ថែម​គ្រឿង​ដល់​ជីវិត​ផ្លូវភេទ តាមរយៈ​ការផ្លាស់ប្តូរ​ក្បាច់​រួមភេទ ទីកន្លែង និង​ពេលវេលា​។​
លុបបំបាត់​ទម្លាប់​អាក្រក់ៗ​ចោល​ដូច​ជា ការជក់បារី ប្រើ​ថ្នាំញៀន និង​ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើនៗ​៕