Monday, September 21, 2015

ឆាប់​ចេញ​ទឹកកាម​ពេក ក្នុងពេល​រួមភេទ​មែន​ទេ​?

ឆាប់​ចេញ​ទឹកកាម​ពេក ក្នុងពេល​រួមភេទ​មែន​ទេ​? កុំ​បារម្ភ​អី យើង​អាច​ជួយ​បាន!!!
ការ​ឆាប់​ចេញ​ទឹកកាម​ក្នុងពេល​រួមភេទ ច្រើន​តែ​កើត​លើ​បុរស​ដែល​ស្ត្រេ​ស ភ័យខ្លាច ឬ​មិន​មាន​សុខភាព​ល្អ​។ ទោះបីជា​យ៉ាងណា​ក៏ដោយ ការ​ដែល​ឧស្សាហ៍​ជួប​បញ្ហា​នេះ​ពេក វា​អាច​ក្លាយទៅជា​មូលហេតុ ឬ​ក្តីបារម្ភ​ដ៏​ធំ​មួយ សម្រាប់​បុរស​គ្រប់គ្នា​។ សំណាង​ដែរ បញ្ហា​ដ៏​គួរឲ្យ​អៀនខ្មាស់​បែបនេះ អាច​បង្ការ​បាន​ជាមួយ​នឹង វិធី​ព្យាបាល​ដោយ​ខ្លួនឯង ដូចខាងក្រោម​នេះ ៖
រួមភេទ​ឲ្យបាន​ច្រើនដង​
ពាក្យចាស់​និយាយថា កាន់តែ​ហាត់ កាន់តែ​ពូកែ​។ គ្មាន​អ្វី​ដែល​អាច​ធ្វើ​ឲ្យ​បុរស​ម្នាក់ អាច​គ្រប់គ្រង​សិល្បៈ​នៃ​ការពន្យារពេល​ចេញ​ទឹកកាម ជាង​ការ​រួមភេទ​ឲ្យបាន​ច្រើនដង​នោះទេ​។ ជាពិសេស បើសិនជា​មូលហេតុ​របស់​វា ជាការ​ថប់​អារម្មណ៍​វិញ នោះ​ការប្រឈមមុខ​នឹង​ភាពភ័យខ្លាច​បែបនេះ​ជា​ទៀងទាត់ នឹង​អាច​ជួយ​ឲ្យ​អ្នក យកឈ្នះ​បញ្ហា​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។
ជួយ​ខ្លួនឯង​សិន ចាំ​រួមភេទ​ជា​ក្រោយ​
បុរស​អាច​នឹង​ត្រូវកា​រ​ពេល​យូរ​ដែរ ក្នុង​ការចេញ​ទឹកកាម​ម្តងទៀត ក្រោយ​ពី​សម្រេច​បាន​ម្តង​រួចហើយ​។ នេះ​ហើយ​គឺជា​មូលហេតុ​ដែល​ថា ការជួយ​ខ្លួនឯង​សិន មុន​ពេល​រួមភេទ អាច​ជួយ​ឲ្យ​អ្នក​ចៀសផុត​ពី​ការ​ឆាប់​ចេញ​ទឹកកាម​ពេក ក្នុងពេល​រួម​ភេទ​បាន​។ ដូច្នេះ តើ​អ្នក​ត្រូវ​ចំណាយ​ពេលវេលា​ប៉ុន្មាន​នាទី​ទៅ ក្រោយពី​ជួយ​ខ្លួនឯង​រួច មុន​ពេល​ឈានដល់​ការ​រួមភេទ​? ចូរ​ធ្វើ​ការពិសោធន៍​ខ្លះ​ទៅ​។ ចូរ​ជួយ​ខ្លួនឯង និង​ចាំ​មើល​ថា​តើ រយៈពេល​ប៉ុន្មាន​នាទី ទើប​លិង្គ​អ្នក​អាច​ងើប​ឡើង​វិញ​ម្តង​ទៀត​។
ហាត់​ក្បាច់ Kegel ជា​ទៀងទាត់​
វា​គ្មាន​អ្វី​ជា​អាថ៌កំបាំង​ទេ​ដែល​ថា ការហាត់​ក្បាច់ Kegel នឹង​មាន​ប្រសិទ្ធភាព​យ៉ាង​អស្ចារ្យ សម្រាប់​មនុស្ស​ស្រី​។ ប៉ុន្តែ តើ​អ្នក​មាន​ដឹង​ទេ​ថា អ្នក​ប្រហែលជា​អាច​ប្រើ​វិធី​នេះ​បានដែរ ដើម្បី​លុបបំបាត់ ការ​ឆាប់​ចេញ​ទឹកកាម​ពេក​បាន​? លំ​ហាត់ប្រាណ Kegel គឺជា​ការ​ប្រឹង​ទប់​ទឹកនោម ឬ​ខ្ជឹប​ទឹកនោម ក្នុងពេល​កំពុង​តែ​នោម​។ ដើម្បី​លុបបំបាត់​ការ​ឆាប់​ចេញ​ទឹកកាម ចូរ​ធ្វើបែបនេះ​ប្រហែលជា ១០ វិនាទី​សិន ចាំ​បន្ធូរ​វិញ​។ យក​ល្អ គួរតែ​ធ្វើ​បែប​នេះ​ឲ្យបាន ១០ ដង ចំនួន ៣ សារ​ជា​រៀងរាល់ថ្ងៃ​។​
ដកដង្ហើម​ជ្រៅៗ​
ហេតុផល​មួយ​ដែល​អ្នក ឆាប់​ឈានដល់​ចំណុចកំពូល​ពេក​នោះ គឺ​ការភ័យខ្លាច ហេតុដូច្នេះ​ហើយ ទើប​គេ​ទាមទារ​ឲ្យ​អ្នក ប្រើ​ពេល​ដកដង្ហើម​ជ្រៅៗ​ក្នុងពេល​រួមភេទ ដើម្បី​ពន្យារពេល​ការចេញ​ទឹកកាម​។ ការដកដង្ហើម​ជ្រៅៗ អាច​ធ្វើឡើង​តាមរយៈ ការដកដង្ហើម​ចូល​តា​ម​ច្រមុះ ហើយ​ទប់​រយៈពេល ៣ វិនាទី ហើយ​ដក​ដង្ហើមចេញ​វិញ​តាម​មាត់​។ ចូរ​ធ្វើបែបនេះ មុនពេល​ចាប់ផ្តើម​សកម្មភាព​លើ​គ្រែ ឬ​កំពុង​តែ​ចាប់ផ្តើម​សកម្មភាព​៕