កន្លែងសំខាន់ទាំង ៤ ដែលមិនគួរណាប៉ះពាល់ឡើយ ក្នុងពេលរួមភេទ
មាត់ស្បូន
បើសិនជាអ្នករៀបនឹងឈានដល់តំបន់មាត់ស្បូនក្នុងពេលរួមភេទហើយនោះ ចូរចំណាំផងថាវាអាចនឹងមានអ្វីមួយមិនប្រក្រតីហើយ ព្រោះតំបន់នេះជាបំពង់រួមតូចមួយដែលភ្ជាប់ពីទ្វារមាសទៅស្បូន ហើយក៏ជាកន្លែងទារកលូតលាស់ផងដែរ។ ដូច្នេះវាមិនមែនជាកន្លែងដែលត្រូវចូលឡើយ។ សម្រាប់អ្នកទើបតែចាប់ផ្តើម វាអាចនឹងធ្វើឱ្យនាងឈឺចាប់ខ្លាំងនៅពេលមានអ្វីមួយប៉ះទង្គិចនឹងតំបន់មាត់ស្បូននេះ ហើយវាអាចជាសញ្ញាដែលបញ្ជាក់ថាអ្នកត្រូវតែផ្លាស់ប្តូរក្បាច់ថ្មី។ ប៉ុន្តែវាក៏អាចមានន័យថា នាងនៅមិនទាន់មានភាពស៊ាំ ឬកម្តៅសាច់ដុំគ្រប់គ្រាន់នៅឡើយមុននឹងទទួលយកការវាយលុកដែរ។ ស្បូនមនុស្សស្រីនឹងលូតទៅខាងលើខ្ពស់ជាងមុននៅពេលនាងមានសម្រើបខាងផ្លូវភេទ ហេតុដូច្នេះហើយវានឹងធ្វើឱ្យប្រហោងទ្វារមាសជ្រៅជាងមុនបួនទៅប្រាំសង់ទីម៉ែត្រទៀត។ ដូច្នេះអ្វីដែលត្រូវចងចាំ គឺមិនត្រូវភ្លេចការបរបោសអង្អែលមុនពេលរួមភេទ និងកុំចាំបាច់ឈ្មុលទៅរកមាត់ស្បូនរបស់នាងធ្វើអ្វី។
ក្បាលសិរ (Clitoris)
រឿងនេះហាក់បីដូចជាចម្លែកបន្តិចហើយ ប៉ុន្តែសិរ គឺជាសរីរាង្គមួយដែលពោរពេញទៅដោយចុងសរសៃប្រសាទច្រើនជាងគេបំផុតនៃរាងកាយទាំងអស់ ហើយពេលខ្លះវាក៏អាចធ្វើឱ្យមានអារម្មណ៍ស្រើបស្រាលខ្លាំងក្លាពេកដែរនៅពេលមានការភ្ញោចនៅតំបន់នេះត្រង់ៗពេក។ ការប៉ះពាល់ក្បាលសិរ ជាពិសេសនៅពេលនាងមានសម្រើបរួចនោះ វាអាចនឹងធ្វើឱ្យមានអារម្មណ៍ខ្លាំងក្លាពេកបាន។ ចូរគិតអំពីអារម្មណ៍មួយនៅពេលអ្នកញ៉ាំភេសជ្ជៈមួយដែលមានដុំទឹកកកត្រជាក់ ពេលនោះធ្មេញអ្នកនឹងចាប់ផ្តើមស្រៀវជាមិនខាន ហើយក៏មិនផ្តល់ភាពសប្បាយចិត្តខ្លាំងដែរ។ ដូច្នេះចូរព្យាយាមធ្វើការភ្ញោចនៅដង ឬត្រដុសនៅជុំវិញសិរនោះជំនួសវិញទៅ ព្រោះវាមិនអាចនាំឱ្យនាងទទួលរងការភ្ញោចខ្លាំងហួសហេតុពេកទេ

L&C Tutor Service is Educational Service Provider to improve human capacity development of their jobs and studies in Cambodia, providing students and Clients within Khmer, Thai, Chinese, Japanese, Korea, English, French and Technology Curriculum. Our clear target are: 1- Qualified Tutor 2-Success Tutor 3-Trust Service 4 - Low Tuition Fee.