Monday, September 21, 2015

បុរសៗ​ច្រើន​តែ​ចូល​ចិត្ត នារី​ដែល​មាន​ត្រគាក​សាយ

បុរសៗ​ច្រើន​តែ​ចូល​ចិត្ត នារី​ដែល​មាន​ត្រគាក​សាយ
រូប​រាង​កាយ​ពិត​ជា​មាន​សារៈ​សំខាន់​ផង​ដែរ សម្រាប់​ទាក់​ទាញ​ដល់​គូ​ស្នេហ៍។ យ៉ាង​ណា​មិញ សម្រាប់​ស្ដ្រី​ភេទ អ្នក​គួរ​តែ​ដឹង​ថា ត្រគាក​សាយ​ក៏​ជា​ផ្នែក​មួយ​ ដែល​អ្នក​មាន​ប្រៀប​លើ​នារី​ដទៃៗ​ទៀត ដែល​គ្មាន​ត្រគាក​សាយ​ដូច​ជា​អ្នក។ វា​ក៏​ជា​អំណោយ​ផល​មួយ​ពី​ធម្មជាតិ​ផង​ដែរ ដោយ​អ្នក​មិន​ចាំ​បាច់​ប្រើ​ឧបករណ៍​ជំនួយ​សម្រាប់​ឲ្យ​ត្រគាក​សាយ។
ពួក​អ្នក​វិទ្យាសាស្ដ្រ​ នៃ​សាកល​វិទ្យាល័យ​តិច​សាស (Texas) នៃ​សហរដ្ឋ​អាមេរិច បាន​សិក្សា​ពី​ទំហំ​ត្រគាក និង​ចង្កេះ​របស់​ស្ត្រី ហើយ​ក៏​បាន​រក​ឃើញ​ថា ស្ត្រី​ដែល​មាន​ចង្កេះ​តូច​ជាង​ត្រគាក ឬ​ស្ត្រី​ត្រគាក​សាយ តែ​ជា​ទី​ចាប់​អារម្មណ៍​ពេញ​ចិត្ត​របស់​បុរស ជាង​ស្ត្រី​ដែល​មាន​ត្រគាក​ស្វិត​សំប៉ែត។
ហេតុ​ផល​ទាំង​នេះ គឺ​ដោយ​សារ​តែ ស្ត្រី​ដែល​មាន​ត្រគាក​សាយ មាន​ចំនួន​ខ្លាញ់​ច្រើន​នៅ​ត្រង់​តំបន់​ត្រគាក ដែល​ជា​កត្តា​មួយ​បង្ហាញ​ថា ស្ត្រី​នោះ​មាន​ថាម​ពល​ខ្លាំង​គ្រប់​គ្រាន់​ក្នុង​ការ​មើល​ថែ​ទាំ​កូនៗ ដោយ​មិន​គិត​ដល់​ថា ស្ត្រី​នោះ​មាន​ទម្ងន់​ប៉ុន្មាន​គីឡូ​នោះ​ទេ។ ប្រសិន​បើ ចង្កេះ​របស់​នាង​នៅ​តែ​មាន​ទំហំ​តូច​ជាង​ត្រគាក នោះ​នាង​នឹង​ក្លាយ​ជា​ក្ដី​ស្រមៃ​របស់​បុរស​ស្ទើរ​គ្រប់​រូប។ ម្យ៉ាង​វិញ​ទៀត ត្រគាក​សាយ ក៏​បញ្ជាក់​ពី​ភាព​ស៊ិចស៊ី​មួយ ដែល​ពិបាក​នឹង​រក​អ្វី​មក​ប្រៀប​ប្រដូច​បាន​ណាស់។