គួរថែរក្សាតំបន់ទ្វារមាស របស់ទារកយ៉ាងណា?
នៅក្នុងអំឡុងពេលផ្លាស់ប្តូរខោទឹកនោម និងពេលងូតទឹក អ្នកត្រូវលាងសម្អាត នៅជុំវិញប្រដាប់ភេទ និងគូទរបស់ទារក។ បន្ទាប់មក អ្នកត្រូវជូតសម្អាតពីខាងមុខទៅខាងក្រោយ ដោយប្រើក្រណាត់ ជាមួយទឹកស្អាត ឬទឹកលាយជាមួយទឹកលាងសម្អាតតិចតួច។
ទឹកលាងសម្អាតសម្រាប់ទារក គឺជារូបមន្តពិសេស និងល្អបំផុត ដែលវាមិនបានបំផ្លាញរបាំងការពារស្បែកពីធម្មជាតិរបស់ទារកនោះទេ។ អ្នកត្រូវប្រើប្រាស់ទឹកលាងសម្អាតដែលគ្មានជាតិអាល់កុល ហើយជូតសម្អាតទ្វារមាស និងរន្ធបង្ហូរនោម។ប្រសិនបើ ខោទឹកនោមទារកកខ្វក់ខ្លាំង ហើយលាមកបានចូលទៅក្នុងទ្វារមាសរបស់ទារកទៀត អ្នកត្រូវ៖
ប្រើម្រាមដៃស្អាត ញែកបបូរទ្វារមាសរបស់ទារក។
បន្ទាប់មក ប្រើក្រណាត់កប្បាសមានសំណើម ជូតសម្អាតពីលើចុះក្រោម ឬពីខាងមុខទៅខាងក្រោយ។
បន្ទាប់មកទៀត ជូតសម្អាតផ្នែកខាងក្នុងនៃបបេទ្វារមាស ជាមួយក្រណាត់សើមមួយដុំទៀត។
ការជូតសម្អាតពីខាងមុខទៅខាងក្រោយ នឹងជួយការពារបាក់តេរី ពីរន្ធគូទទៅកាន់ទ្វារមាស ឬបង្ហួរនោម ហើយបង្កការឆ្លងមេរោគ។ នៅពេលងូតទឹកជាថ្មីម្តងទៀត អ្នកគ្រាន់តែប្រើក្រណាត់ជូតសម្អាតនៅជុំវិញតំបន់នោះ និងជូតសម្អាតពីខាងមុខទៅខាងក្រោយ៕

L&C Tutor Service is Educational Service Provider to improve human capacity development of their jobs and studies in Cambodia, providing students and Clients within Khmer, Thai, Chinese, Japanese, Korea, English, French and Technology Curriculum. Our clear target are: 1- Qualified Tutor 2-Success Tutor 3-Trust Service 4 - Low Tuition Fee.