ការដែលចង់មានរាងស្អាតគឺជាអ្វីដែលនារីចង់បាន ហើយព្រោះតែចង់បានរាងស្អាតនេះ មនុស្សមួយចំនួនបានប្រើថ្នាំស្រកទម្ងន់រហូតដល់ស្លាប់ក៏មានដែរ ដូចនេះខាងក្រោមនេះយើងខ្ញុំនឹងប្រាប់អ្នកពីទឹកផ្លែឈើដែលអាចធ្វើឲ្យអ្នកស្អាតបាន ថែមទាំងមិនប៉ះពាល់ដល់សុខភាពអ្នកទៀតផង។ តើមានទឹកផ្លែឈើអ្វីខ្លះទៅ?
ទឹកផ្លែឈើដែលធ្វើឲ្យស្បែកស្អាត
អ្នកអាចយកស្វាយចំនួន២ផ្លែ ក្រូចកន្លះផ្លែ ផ្លែប៉ោមមួយផ្លែ លាងទឹកឲ្យស្អាត រួចចិតចោលសំបក កាត់ជាដុំៗ បន្ទាប់មកយកទៅកិនជាទឹក ដោយលាយជាមួយទឹក២៥០សេសេកិនជាមួយគ្នា បន្ទាប់ពីកិនរួច អ្នកត្រូវលាយជាមួយទឹកឃ្មុំបន្តិច រួចទើបយកមកផឹក នោះវានឹងធ្វើឲ្យស្បែកអ្នកស្អាត ទន់ និងមានសំណើម ថែមទាំងអាចធ្វើឲ្យអ្នកស្រកទម្ងន់បានទៀតផង។
ទឹកគីវី
អ្នកអាចយកផ្លែគីវីចំនួន២ផ្លែ ម្នាស់ចំនួនកន្លះផ្លែ ផ្លែប៉ោមចំនួនមួយផ្លែ ដោយយកទៅកិនជាមួយទឹកចំនួន២៥០សេសេ កិនរួចទើបលាយជាមួយទឹកឃ្មុំបន្តិច ទើបផឹក នោះវានឹងធ្វើឲ្យអ្នកអាចបញ្ចេញជាតិពុលចេញមកក្រៅអស់ ថែមទាំងអាចធ្វើឲ្យប្រពន្ធ័ការពាររាងកាយអ្នករឹងមាំទៀតផង មិនត្រឹមតែប៉ុណ្ណោះ វានឹងធ្វើឲ្យស្បែកអ្នកស្អាត ហើយធ្វើឲ្យអ្នកមានរាងស្អាតទៀតផង ព្រោះនៅក្នុងផ្លែឈើទាំង៣ប្រភេទនោះសុទ្ធតែមានវីតាមីនC។
ទឹកប៉េងប៉ោះ
អ្នកអាចយកប៉េងប៉ោះចំនួន២ផ្លែ ផ្លែប៉ោមចំនួនមួយផ្លែ ស្ពៃក្តោបចំនួន១០០ក្រាម ដោយលាងឲ្យស្អាត រួចចិតជាដុំៗ បន្ទាប់មកយកទៅកិនជាមួយទឹកចំនួន២៥០សេសេ រួចទើបលាយទឹកឃ្មុំបន្តិច ទើបយកមកពិសារ នោះវានឹងធ្វើឲ្យអ្នកមានរាងដែលគេស្ងើចសរសើរគ្រប់គ្នា ថែមទាំងល្អចំពោះស្បែកទៀតផង។
ទឹកឳឡឹក
អ្នកអាចយកឳឡឹកចំនួន២០០ក្រាម ម្នាស់ចំនួន១០០ក្រាម លាងឲ្យស្អាត រួចចិតចោលសំបក ហើយយកវាទៅកិន រួចលាយជាមួយទឹកក្រូចឆ្មារកន្លះគ្រាប់ បើអ្នកផឹកទឹកផ្លែឈើនេះហើយ វាជំនួយដល់ស្បែក និងរាងអ្នកណាស់ ព្រោះវាមានវីតាមីនជាច្រើន ថែមទាំងមានសារធាតុចិញ្ចឹមជាច្រើនទៀតផង ដូចនេះវាល្អចំពោះសម្រស់អ្នកណាស់៕

L&C Tutor Service is Educational Service Provider to improve human capacity development of their jobs and studies in Cambodia, providing students and Clients within Khmer, Thai, Chinese, Japanese, Korea, English, French and Technology Curriculum. Our clear target are: 1- Qualified Tutor 2-Success Tutor 3-Trust Service 4 - Low Tuition Fee.