ជំងឺក្អកមានច្រើនប្រភេទណាស់មានក្អកស្ងួត, ក្អកស្លេស្ម, ក្អកស្រួចស្រាវ, ក្អករារ៉ៃ។ល។ ជំងឺក្អកខ្លះអាចខាកបញ្ចេញស្លេស្មដែលអាចជាបញ្ហាធ្ងន់ធ្ងរទៀតផង។ តាមរយៈរោគសញ្ញាទាំងនេះគេអាចធ្វើរោគវិនិច្ឆ័យដើម្បីឈានដល់ការព្យាបាលដ៏ត្រឹមត្រូវនិងសមស្របមួយ។
ឱសថប្រឆាំងក្អកស្ងួត ៖ វាត្រូវបានគេប្រើប្រាស់ដើម្បីព្យាបាលក្អកស្ងួតរមាស់ក។ វាអាចមានទំរង់ជាស៊ីរ៉ូ, គ្រាប់, ម្សៅ ឬជាស្ករទំពារ។ វាធ្វើសកម្មភាពនៅមជ្ឈមណ្ឌលកណ្តាលដោយបញ្ជារអោយមានការក្អកដែលធ្វើអោយការព្យាបាលមានប្រសិទ្ធភាពខ្ពស់ដើម្បីបំបាត់ក្អក។ ដូចនេះ ប្រសិនបើការប្រើប្រាស់ខុសទិសដៅដូចជាការប្រើប្រាស់វាសំរាប់ព្យាបាលក្អកស្លេស្មវានឹងផ្តល់ផលវិបាកកាន់តែធ្ងន់ធ្ងរដោយវាធ្វើអោយការបញ្ចេញស្លេស្មកាន់តែខ្លាំងនិងធ្វើអោយស្ទះតាមទងសួត។ ការលំបាកគឺការជ្រើសរើសឱសថបំបាត់ក្អកស្ងួតណាមួយដែលយើងស្គាល់ច្បាស់ពីធាតុសកម្មមកធ្វើការព្យាបាល។ ដូចនេះ ដើម្បីជ្រើសរើសឱសថអោយបានត្រឹមត្រូវ យើងត្រូវ៖
អានអោយច្បាស់ពីសមាសធាតុផ្សំសកម្ម និងការណែនាំប្រើ
មិនត្រូវប្រើរួមគ្នារវាងឱសថដែលមានធាតុផ្សំសកម្មសំរាប់ព្យាបាលក្អកស្ងួតជាមួយឱសថពង្រាវស្លេស្មព្រោះវាធ្វើអោយក្អកកាន់តែខ្លាំង
ត្រូវដឹងពីឱសថដែលមិនគួរប្រើជាមួយឱសថទាំងនេះ
ចំពោះការព្យាបាលដែលប្រើឱសថដោយខ្លួនឯងគឺមិនត្រូវអោយឱសថដែលយើងប្រើទៅព្យាបាលអ្នកផ្សេងនោះទេ។
ឱសថនេះមិនត្រូវប្រើលើស៣ទៅ៥ថ្ងៃទេ, មិនត្រូវប្រើពេលមានក្អកស្លេស្ម, មិនត្រូវញុំាស្រា, បើក្អកនៅតែបន្ត ត្រូវទៅជួបវេជ្ជបណ្ឌិត។
ប្រភេទឱសថដែលគេប្រើសំរាប់ព្យាបាលក្អកស្ងួតមាន៖
ឱសថបំបាត់ក្អកដែលមានជាតិអាភៀន ៖ ដូចជា codeine, codethyline, pholcodine, dextromethorphane, noscapineវាមានប្រសិទ្ធភាពខ្ពស់តែត្រូវប្រើដោយប្រុងប្រយ័ត្នដោយសារវាមានផលរំខានច្រើនដូចជាមានផលវិបាកក្នុងការរំលាយអាហារ, ថប់ដង្ហើមពេលប្រើលើសកម្រិត, ងងុយដេកនិងអាចបណ្តាលអោយយើងញៀនពេលប្រើយូរ។មិនត្រូវប្រើពេលមានជំងឺហឺត,មានបញ្ហាថប់ដង្ហើម,ទារក,ស្ត្រីមានផ្ទៃពោះ,បំបៅដោះកូន។ប្រើដោយប្រុងប្រយ័ត្នចំពោះអ្នកបើកបរនិងមនុស្សចាស់។
ឱសថបំបាត់ក្អកប្រភេទអង់ទីអ៊ីស្តាមីន ៖ ដូចជា Alimemazine, promethazine ហាមប្រើចំពោះអ្នកបើកបរ, អ្នកមានបញ្ហាភ្លេចភ្លាំងច្រើន, ក្មេងអាយុក្រោម១ឆ្នាំ, អ្នកមានជំងឺថប់ដង្ហើម និងអ្នកមានផ្ទៃពោះ។
ឱសថបំបាត់ក្អកផ្សេងៗ ៖ zipeprole, eprazinone, oxeladine, clobutinol វាមានប្រសិទ្ធឆាប់រហ័សតែមានផលវិបាកច្រើនដូចជាងងុយដេក, វិលមុខ, ញៀន, ប្រកាច់... ឱសថនេះហាមប្រើស្ត្រីមានផ្ទៃពោះត្រីមាសទី១។
ឱសថដែលបានរៀបរាប់ខាងលើសុទ្ធតែមានប្រសិទ្ធភាពព្យាបាលក្អកស្ងួត។ ដើម្បីអោយការប្រើប្រាស់កាន់តែមានប្រសិទ្ធភាព និងសុវត្ថិភាព សូមធ្វើការជ្រើសរើសឱសថទាំងនេះតាមឱសថស្ថានដែលស្របច្បាប់ និងផ្តល់ការប្រឹក្សាដ៏ត្រឹមត្រូវ។
ព័ត៌មានបន្ថែម សូមចូលទៅកាន់តណភ្ជាប់នេះ http://on.fb.me/1jSExai

L&C Tutor Service is Educational Service Provider to improve human capacity development of their jobs and studies in Cambodia, providing students and Clients within Khmer, Thai, Chinese, Japanese, Korea, English, French and Technology Curriculum. Our clear target are: 1- Qualified Tutor 2-Success Tutor 3-Trust Service 4 - Low Tuition Fee.