វិធីធម្មជាតិការពារសុដន់ពីភាពយារធ្លាក់ ល្អបំផុតសម្រាប់ស្ដី្រ
ជាធម្មតា សុដន់បង្កឡើងដោយជាតិខ្លាញ់, វាពិបាកនឹងជួយពង្រឹងដល់ដើមទ្រូងណាស់។ តែទោះបីជាយ៉ាងណា
មានវិធីសាស្ត្រ និងដំណោះស្រាយតាមបែបធម្មជាតិមួយចំនួនអាចជួយការពារសុដន់របស់អ្នកពីការយារធ្លាក់បាន។
តើកត្តាអ្វីខ្លះដែលបណ្តាលឲ្យសុដន់យារធ្លាក់?
សុដន់ជាផ្នែកមួយនៃរាងកាយដែលងាយនឹងរងគ្រោះបំផុត,
វារុំព័ទ្ធទៅដោយស្រទាប់ជាលិកាខ្លាញ់, ជាលិកាក្រពេញ និងជាលិកាសរសៃសាញ។ ខាងក្នុងសុដន់បង្កឡើងដោយបំពង់សរសៃឈាម, សរសៃប្រសាទ, ក្រពេញ និងកោសិកាជាតិខ្លាញ់។ ដូច្នេះ វាគ្មានសាច់ដុំរឹង, ធ្វើឲ្យវាពិបាកនឹងពង្រឹងដល់រាងកាយ។ តែទោះបីជាយ៉ាងណា ដំណើរការសាច់ដុំរបស់ដើមទ្រូង ស្ថិតក្រោមសុដន់អាចជួយបាន។
មានកត្តាមួយចំនួនដែលធ្វើឲ្យសុដន់យារធា្លក់៖ បំរែបំរួលអរម៉ូន, ស្រកទម្ងន់, ងូតទឹកក្តៅ ឬដេកហាលថ្ងៃយូរពេក។
ការជក់បារីក៏ជាកត្តាគ្រោះថ្នាក់មួយដែរ។ ពិតណាស់ អ្នកវិទ្យាសាស្ត្របានរកឃើញថា ស្ត្រីដែលជក់បារីងាយនឹងធ្វើឲ្យសុដន់យារធ្លាក់បំផុត ព្រោះសារធាតុនីកូទីនបានរាំងស្ទះបំពង់សរសៃឈាមដែលនាំយកអុកស៊ីសែន និងសារធាតុចិញ្ចឹមទៅឲ្យស្បែក។ នៅពេលស្បែកមិនអាចទទួលធាតុទាំងនេះបាន ធ្វើឲ្យវាបាត់បង់ភាពតឹងណែន និងភាពយឺត។
កត្តាផ្សេងទៀតដែលអាចបណ្តាលឲ្យសុដន់យារធ្លាក់៖
- ការកាន់ ឬយួររបស់ធ្ងន់ៗ
- ការលេងកីឡាដោយប្រើកម្លាំង
- ការពាក់អាវទ្រនាប់តឹងណែនពេក
- ការត្រូវនឹងកម្តៅព្រះអាទិត្យខ្លាំងពេក
តើត្រូវធ្វើដូចម្តេចខ្លះដើម្បីការពារពីសុដន់យារធ្លាក់?
ជាដំបូង យើងត្រូវមើលថែវាឲ្យបានល្អ។ ទទួលទានអាហារណាដែលសម្បូរទៅដោយជាតិកាល់ស្យូម,
វីតាមីនC និងប្រូតេអ៊ីន។ ធាតុទាំងអស់នេះអាចជួយរឹតបណ្តឹងសរសៃចង មិនឲ្យសុដន់យារធ្លាក់បាន។
ហើយវាក៏តម្រូវឲ្យអ្នកលេងកីឡាផងដែរ។ នៅខាងក្រោមសុដន់ជាសាច់ដុំទ្រូង, ភ្ជាប់ទៅនឹងសរសៃចងរបស់សុដន់, ដូច្នេះអ្នកគួរលេងកីឡាហែលទឹក ព្រោះវាអាចជួយឲ្យដើមទ្រូងតឹងណែនល្អ។
ម្យ៉ាងវិញទៀត ភាពត្រជាក់អាចមានប្រសិទ្ធិភាពបំផុត អាចជួយដោះស្រាយបញ្ហាយារធ្លាក់, ជួយបង្កើនជាលិការឹងមាំ។ យកទឹកកក ២ដុំ រួចម៉ាស្សាលើសុដន់របស់អ្នកជាចលនារង្វង់រយៈពេល ១នាទី, កុំធ្វើឲ្យហួសពី
១នាទី។ ជូតសម្ងួតដោយប្រើកន្សែងពោះគោ ហើយពាក់អាវទ្រនាប់ដែលសមល្មមល្អ។ បន្ទាប់មក គេងរយៈពេល ៣០នាទី។
អ្នកក៏អាចម៉ាស្សាដោយប្រើប្រេងអូលីវ ដើម្បីរឹតបណ្តឹងសុដន់របស់អ្នក។ ប្រេងអូលីវសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម, ប្រឆាំងនឹងធាតុវិទ្យុសកម្ម។ វាអាចជួយការពារសុដន់ពីភាពយារធ្លាក់។ ម៉ាស្សាថ្នមៗរយៈពេល ១៥នាទី ដើម្បីជម្រុញដល់លំហូរឈាម និងជួសជុលកោសិកា។
អ្នកអាចម៉ាស្សាបែបនេះឲ្យបាន ៤-៥ដង ក្នុង
១សប្តាហ៏។
ជាចុងក្រោយ កុំភ្លេចធ្វើឥរិយាបថឲ្យបានត្រឹមត្រូវ,
ទទួលទានទឹក, ចៀសវាងការសម្រកទម្ងន់ច្រើន និងការរត់
ឬរត់ត្រឹកៗដោយមិនបានពាក់អាវទ្រនាប់ឲ្យបានត្រឹមត្រូវ៕

L&C Tutor Service is Educational Service Provider to improve human capacity development of their jobs and studies in Cambodia, providing students and Clients within Khmer, Thai, Chinese, Japanese, Korea, English, French and Technology Curriculum. Our clear target are: 1- Qualified Tutor 2-Success Tutor 3-Trust Service 4 - Low Tuition Fee.