Friday, December 4, 2015

ប្រភេទឱសថ​ដែល​អាច​ជួយ​ព្យាបាល​​បញ្ហា​​ខ្សោយលិង្គ

ប្រភេទឱសថ​ដែល​អាច​ជួយ​ព្យាបាល​​បញ្ហា​​ខ្សោយលិង្គ

Viagra គឺជាម៉ាកផលិតផល​ដែល​ផលិត​ឡើង​ដោយ​ក្រុមហ៊ុន Pfizer និង​សា Sildenafil ជាប្រភេទ​ថ្នាំប្រើ​
សម្រាប់​ព្យាបាល​បញ្ហា​អសមត្ថភាព​ផ្លូវភេទ​
ឬខ្សោយ​ថាមពល​ផ្លូវភេទ​បុរស។ អ្នកជំនាញ
ផ្នែកផ្លូវភេទ លោកវេជ្ជបណ្ឌិត Vijayasarathi Ramanathan បានមានប្រសាសន៏ថា៖ "នៅពេល
ទទួលទានថ្នាំនេះក្នុងរយៈពេល ៤៥នាទី ឬមួយម៉ោង
មុនពេលរួមភេទ ឬមុនសម្រើប, វាអាចជួយជម្រុញឲ្យ
អាអូនតូចបះរឹងឡើងហើយក៏ជួយឲ្យការសម្រុកចូលបាន
ជោគជ័យផងដែរ។ តែទោះបីជាយ៉ាងណា មានបុរសៗជាច្រើនបាន
ទិញថ្នាំនេះពីអនឡាញដោយមិនបានប្រឹក្សាជាមួយ
នឹងវេជ្ជបណ្ឌិត អាចបណ្តាលឲ្យជួបនឹងផលប៉ះពាល់
ដល់សុខភាព”។
តើថ្នាំនេះត្រូវប្រើយ៉ាងម៉េច?
កត្តាលំហូរឈាមកើនឡើងនៅក្នុងអាអូនតូចដើរតួនាទី
យ៉ាងសំខាន់ក្នុងការជួយពង្រឹងសមត្ថភាពដើម្បីឲ្យ
អាអូនតូចបះរឹងឡើងបាន។ហេតុនេះទើបក្រុមហ៊ុន
Sildenafil បានជ្រើសរើសប្រភេទថ្នាំដែលមានផ្ទុក
អង់ស៊ីមចំនួន ៥មុខដែលអាចជួយសម្រួលដល់សាច់ដុំ
និងធ្វើឲ្យអាអូនតូចបះរឹងឡើង ក្នុងកំឡុងពេលបង្កាត់
ភ្លើងស្នេហ៏។
ខាងក្រោមនេះវិធីសាស្ត្រមួយចំនួនដែលអ្នកត្រូវចងចាំ
ក្នុងចិត្ត មុនពេលអ្នកលេបថ្នាំនេះ៖
១. ចៀសវាងការទទួលទានអាហារដែលសម្បូរទៅដោយ
ជាតិខ្លាញ់ ប្រសិនបើអ្នកត្រៀមនឹងលេបថ្នាំនេះ
នៅពេលយប់។
២. ត្រូវប្រាកដថា អ្នកទទួលទានអាហារឲ្យបានគ្រប់គ្រាន់ (ក្នុងរយៈពេល ២ម៉ោង) មុនពេលទទួលទានថ្នាំ ព្រោះវា
អាចធ្វើឲ្យប្រសិទ្ធិភាពថ្នាំថយចុះ។
៣. មិនត្រូវបង្កើនការទទួលទានថ្នាំដោយ
មិនបានប្រឹក្សាជាមួយនឹងវេជ្ជបណ្ឌិតជាមុន។
៤. ក្នុងករណីខ្លះ ថ្នាំនេះអាចបណ្តាលឲ្យ
កើតមានអាការៈដូចជា៖ ឈឺក្បាល, មុខក្រហម,
ឈឺពោះ,បញ្ហាផ្លូវដង្ហើម និងស្រវាំងភ្នែក។
៥. កុំចង់ឲ្យថ្នាំមានប្រសិទ្ធិភាពឆាប់រហ័សពេក
នៅពេលប្រើជាលើកដំបូងព្រោះវាត្រូវការ
ពេលវេលាដើម្បីឲ្យរាងកាយសម្របទៅនឹងថ្នាំ មុនពេល
វាចាប់ផ្តើមដំណើរការ៕