លោក សម រង្ស៊ី បានបញ្ចប់ការសិក្សានៅក្នុងអំឡុងឆ្នាំ១៩៧៥ នៅប្រទេសបារាំង។ បច្ចុប្បន្ននេះ លោក សម រង្ស៊ី គឺជាប្រធានគណបក្សសង្គ្រោះជាតិ ។ ប៉ុន្ដែមុននឹងក្លាយជាអ្ននយោបាយ លោក សម រង្ស៊ី ក៏ធ្លាប់បម្រើការងារជាអ្នកកាសែតម្នាក់ដែរ។
ក្នុងអំឡុងពេលបញ្ចប់ការសិក្សានោះ លោក សម រង្ស៊ី បានបម្រើការងារនៅធនាគារមួយនៅទីក្រុងប៉ារីស។ ហើយលោក ក៏ឆ្លៀតពេលបម្រើការងារជាអ្នកកាសែត អស់រយៈពេលប្រមាណជា៤ឆ្នាំដែរ ពោលគឺចាប់ពីឆ្នាំ១៩៧៥ដល់ឆ្នាំ១៩៧៩ ។
ប្រធានគណបក្សសង្គ្រោះជាតិរូបនេះ បានសរសេរនៅលើហ្វេសប៊ុកខ្លួនដូច្នេះថា៖«អ្នកខ្លះតែងតែសួរខ្ញុំថា សម័យខ្មែរក្រហម ខ្ញុំនៅឯណា ហើយធ្វើអី? កាលពីឆ្នាំ ១៩៧៥ ខ្ញុំទើបតែរៀនចប់នៅប្រទេសបារាំង ហើយចាប់ផ្តើមធ្វើការនៅធនាគារមួយនៅទីក្រុងប៉ារីស។ ពីឆ្នាំ ១៩៧៥ ដល់ឆ្នាំ ១៩៧៩ ខ្ញុំឆ្លៀតពេល ក្រៅម៉ោងធ្វើការចិញ្ចឹមជីវិត ដើម្បីសរសេរ ចាត់ចែង និង ផ្សព្វផ្សាយ ព្រឹត្តិបត្រព័ត៌មាន មួយឈ្មោះ សេរីកា (Sereika) សម្លេងកម្ពុជាសេរី (La voix du Cambodge libre) ក្នុងគោលបំណង លាតត្រដាងស្ថានការណ៍ពិតនៅប្រទេសកម្ពុជាឲ្យអន្តរជាតិបានដឹងឮ ព្រមទាំងប្រឆាំងពួកខ្មែរក្រហមប្រល័យពូជសាសន៍ តាមផ្លូវនយោបាយ និងផ្លូវទូត»។

L&C Tutor Service is Educational Service Provider to improve human capacity development of their jobs and studies in Cambodia, providing students and Clients within Khmer, Thai, Chinese, Japanese, Korea, English, French and Technology Curriculum. Our clear target are: 1- Qualified Tutor 2-Success Tutor 3-Trust Service 4 - Low Tuition Fee.