សក់រញ៉េរញ៉ៃ, ហើមភ្នែក, ធុំក្លិនមាត់…ជាមូលហេតុដែលធ្វើឲ្យអ្នកមើលរំលងការរួមភេទនៅពេលព្រឹក។ ប៉ុន្តែខាងក្រោមនេះជាមូលហេតុ ដែលអ្នកគួរតែស្រឡាញ់ការរួមភេទក្រោយពេលភ្ញាក់ពីគេង៖
អ្នកនឹងសប្បាយចិត្តពេញមួយថ្ងៃ
អ្នកដែលបានរួមភេទនៅពេលព្រឹកតែងតែមានអារម្មណ៏ល្អពេញមួយថ្ងៃ។ ក្តីសុខ និងបទពិសោធន៏ការសម្រេចទឹកកាម ធ្វើឲ្យរាងកាយបញ្ចេញអរម៉ូន អង់ដូភីន ដែលធ្វើឲ្យអ្នកមានក្តីសុខបំផុត។
ប្រព័ន្ធភាពស៊ាំកាន់តែរឹងមាំ
ការរួមភេទពេលព្រឹកអាចជួយពង្រឹងសុខភាពប្រព័ន្ធភាពស៊ាំរបស់អ្នក ធ្វើឲ្យអ្នកមានសុខភាពល្អ។ យោងតាមការស្រាវជ្រាវថ្មីៗនេះបានឲ្យដឹងថា ការរួមភេទពេលព្រឹកអាចជួយបង្កើនកម្រិតភាពស៊ាំប្រឆាំងនឹងជំងឺផ្តាសាយ និងមេរោគផ្សេងៗទៀត។
បង្កើនអរម៉ូន
ការរួមភេទពេលព្រឹកអាចជួយបង្កើនការបញ្ចេញអរម៉ូន និងផ្តល់បទពិសោធន៏ការរួមភេទកាន់តែច្រើនឡើង។
មិនចាំបាច់ត្រូវលេង និងស្ទាបអង្អែល
ក្នុងពេលដែលគូស្នេហ៏របស់អ្នកបានគេង អរម៉ូន តេសតូស្តេរ៉ូន របស់គាត់បានកើនឡើងខ្ពស់ ជាមូលហេតុធ្វើឲ្យមានចំណង់ផ្លូវភេទ។ ដូច្នេះ នៅពេលព្រឹក អ្នកមិនចាំបាច់ត្រូវចំណាយពេលលេង និងស្ទាបអង្អែលឡើយ ព្រោះអាអូនតូចរបស់គាត់បះឡើងស្រាប់ ត្រៀមនឹងបញ្ចេញសកម្មភាពជាស្រេច។
វាធ្វើឲ្យអ្នកកាន់តែមានភាពស្រស់ស្អាត
ការរួមភេទពេលព្រឹកបានបង្កើនកម្រិតអរម៉ូន អឺសស្ត្រូសែន ដែលរក្សាសម្រស់ផ្ទៃមុខ ស្បែក និងសក់។ សាច់ភ្លឺរលោងតាមបែបធម្មជាតិពេញមួយថ្ងៃ។ ផ្ទៃមុខរបស់អ្នកនឹងកាន់តែស្រស់ស្អាត សក់នឹងកាន់តែភ្លឺរលោង។
ធ្វើឲ្យអ្នកកាន់តែស្និតស្នាលនឹងគូស្នេហ៏របស់អ្នក
ការរួមភេទបានបញ្ចេញអរម៉ូន អុកស៊ីតូស៊ីន។ គូស្នេហ៏ដែលបានរួមភេទពេលព្រឹកនឹងមានអារម្មណ៏កាន់តែស្និតស្នាលនឹងគ្នា។
តិចនិចធ្វើឲ្យការរួមភេទពេលព្រឹកកាន់តែប្រសើរឡើង
ការរួមភេទពេលព្រឹកពេញទៅដោយក្តីសុខ និងកម្ចាត់ភាពមិនសុខស្រួលជារឿងមួយមិនអាក្រក់ឡើយ។ ដាក់ម៉ោងរោទិ៍។ អ្នកមិនចង់ទៅធ្វើការយឺត ព្រោះអ្នកចង់មានក្តីសុខមុនដំបូងគេ។ ការដាក់ម៉ោងរោទិ៍ និងចាក់តន្រ្តីរ៉ូមែនទិច នឹងជួយបង្កើនចំណង់ផ្លូវភេទ និងធ្វើឲ្យមានបរិយាកាសល្អ។
- ងូតទឹកមុនពេលចូលគេង។ ហើយការរួមភេទពេលព្រឹកក្នុងពេលងូតទឹកក៏ល្អដែរ។ ដាក់ស្ករកៅស៊ូ ឬស្ករគ្រាប់លើតុរបស់អ្នកសម្រាប់បៀមពេលព្រឹក ការពារធុំក្លិនមាត់។
- កាន់ស្រោមអនាម័យនៅនឹងដៃ។ ប្រសិនបើអ្នកទាំងពីរគ្មានគម្រោងចង់បានកូនទេនោះ ត្រូវប្រើស្រោមអនាម័យ។
- គេងស្លៀកតែខោក្នុង ឬស្រាត។ នៅពេលអ្នកបើកភ្នែកឡើង អ្នកនឹងមានចំណង់តណ្ហាខ្លាំង។
- ជ្រើសរើសក្បាច់សម្រុកពីក្រោយ នៅពេលដែលខ្លួនប្រាណរបស់អ្នកគេងម្ខាងម្នាក់ ហើយគូស្នេហ៏របស់អ្នកឱបអ្នកពីក្រោយ៕

L&C Tutor Service is Educational Service Provider to improve human capacity development of their jobs and studies in Cambodia, providing students and Clients within Khmer, Thai, Chinese, Japanese, Korea, English, French and Technology Curriculum. Our clear target are: 1- Qualified Tutor 2-Success Tutor 3-Trust Service 4 - Low Tuition Fee.