អ្វីដែលមិនគួរឲ្យជឿនោះគឺ ទឹកក្រូចឆ្មាមិនត្រឹមតែជួយឲ្យអារម្មណ៏របស់អ្នកស្រស់ស្រាយ និងល្អប្រសើរជាងភេសជ្ជៈដទៃទៀតប៉ុណ្ណោះទេ តែវាក៏ជួយផ្តល់ថាមពលដល់រាងកាយជាមួយនឹងសារធាតុវីតាមីន, សារធាតុខនិជ និងសារធាតុជួយឲ្យលូតលាស់បានល្អ ដែលសំខាន់បំផុតសម្រាប់សុខភាព។ វាជាភេសជ្ជៈលេខមួយជួយបង្កើនថាមពល និងផ្តល់ជាតិទឹកដ៏អស្ចារ្យនៅពេលព្រឹក ជាអ្វីដែលយើងត្រូវការបំផុត។
អ្នកបានលឺជាច្រើនមកហើយអំពីអត្ថប្រយោជន៏នៃភេសជ្ជៈទឹកក្រូចឆ្មា ប៉ុន្តែតើវានឹងធ្វើការបំលាស់ប្តូរអ្វីខ្លះចំពោះសុខភាព៖
១. ទឹកក្រូចឆ្មាជាសារធាតុអេឡិចត្រូលីត្រជួយបង្កើនថាមពលនៅពេលព្រឹកព្រលឹម
រាល់ពេលដែលអ្នកក្រោកពីគេងនៅពេលព្រឹក អ្នកតែងតែពិសារកាហ្វេ។ ប៉ុន្តែតើអ្នកធ្លាប់ដឹងទេថា កាហ្វេ និងទឹកក្រូចឆ្មាមួយណាប្រសើរជាង? ទឹកក្រូចមានផ្ទុកនូវសារធាតុអេឡិចត្រូលីត្រក្នុងទម្រង់ជាកាល់ស្យូម, ម៉ាញ៉េស្យូម។ វានឹងធ្វើឲ្យថ្ងៃចាប់ផ្តើមដំបូងរបស់អ្នកល្អប្រសើរ។
២. ទឹកក្រូចឆ្មាជួយរក្សាសុខភាពសន្លាក់
ទឹកក្រូចអាចជួយកាត់បន្ថយការឈឺសន្លាក់ដៃជើង និងសាច់ដុំ ហើយក៏ជួយរក្សាសុខភាពសន្លាក់ផងដែរ។
៣. ទឹកក្រូចឆ្មាជួយពង្រឹងដល់ប្រព័ន្ធរំលាយអាហារ
ជារៀងរាល់ព្រឹក អ្នកបានទទួលទានអាហារមានជាតិសរសៃច្រើន។ វាធ្វើឲ្យអ្នកឆ្អែតរហូតដល់អាហារថ្ងៃត្រង់។ ដើម្បីឲ្យប្រាកដថា ជាតិសរសៃមិនកកស្ទះនៅក្នុងពោះរបស់អ្នក អ្នកត្រូវទទួលទានភេសជ្ជៈឲ្យបានគ្រប់គ្រាន់។ ទឹកក្រូចឆ្មាពិតជាល្អប្រសើរបំផុត។ ទឹកក្រូចឆ្មាមានផ្ទុកនូវអាស៊ីតស៊ីទ្រិចដែលជួយជម្រុញដល់ការផលិតអង់ស៊ីមរំលាយអាហារ។
៤. ទឹកក្រូចឆ្មាជួយពង្រឹងដល់មុខងារថ្លើម
ដូចដែលបានលើកឡើងខាងលើ ទឹកក្រូចឆ្មាជួយជម្រុញដល់ការផលិតអង់ស៊ីមរំលាយអាហារ ដែលអាចជួយដល់មុខងារថ្លើម និងមិនធ្វើឲ្យថ្លើមធ្វើការធ្ងន់។
៥. ទឹកក្រូចឆ្មាជួយការពារពីជំងឺផ្លូវដង្ហើម
ប្រសិនបើអ្នកកើតជំងឺនេះមែន វាអាចជួយព្យាបាលបានយ៉ាងឆាប់រហ័ស។ ទឹកក្រូចឆា្មក្តៅៗអាចជួយកាត់បន្ថយការឈឺបំពង់ក និងរលាកអាមីដាល់ ព្រមទាំងមានផ្ទុកនូវវីតាមីន C ជួយប្រយុទ្ធប្រឆាំងនឹងការឆ្លងមេរោគផ្សេងៗ។
៦. ទឹកក្រូចឆ្មាជួយសម្រួលដល់ការបញ្ចេញចោល
វាជួយឲ្យការបញ្ចេញចោលបានទៀងទាត់។
៧. ទឹកក្រូចឆ្មាជួយសម្រកទម្ងន់
តើវិធីអ្វីខ្លះធ្វើឲ្យសម្រកទម្ងន់? ការតមអាហារ និងធ្វើលំហាត់ប្រាណ។ តែទោះបីជាយ៉ាង មានរឿងតូចមួយអាចជួយអ្នកបានគ្រប់គ្រាន់។ ទឹកក្រូចឆ្មាមានផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីតកម្ម និងអាចជួយជម្រុញដល់ប្រព័ន្ធរំលាយអាហាររបស់អ្នក។
៨. ទឹកក្រូចឆ្មាជួយលាងឈាម
សារធាតុប្រឆាំងអុកស៊ីតកម្មទាំងនេះអាចជួយបញ្ឈប់ធាតុវិទ្យុសកម្មដែលហូរចូលទៅក្នុងឈាមរបស់អ្នក។ ទីបំផុត ប្រព័ន្ធសរសៃឈាមបេះដូងនឹងមានសុខភាពល្អ។
៩. ទឹកក្រូចឆ្មាជួយព្យាបាលបញ្ហាឆ្អល់ក្តៅចុងដង្ហើម
វាហាក់បីដូចជាមិនសមបន្តិចមែន តែទឹកក្រូចឆ្មាមួយកែវអាចជួយព្យាបាលបញ្ហាឆ្អល់ក្តៅដង្ហើមបាន។
អ្នកជំនាញណែនាំឲ្យប្រើទឹកក្រូចឆ្មា ១ស្លាបព្រាកាហ្វេក្នុងទឹកមួយកែវ។ វានឹងមិនធ្វើឲ្យមានជាតិជូរខ្លាំងនៅក្នុងពោះរបស់អ្នក៕

L&C Tutor Service is Educational Service Provider to improve human capacity development of their jobs and studies in Cambodia, providing students and Clients within Khmer, Thai, Chinese, Japanese, Korea, English, French and Technology Curriculum. Our clear target are: 1- Qualified Tutor 2-Success Tutor 3-Trust Service 4 - Low Tuition Fee.